លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានប្រជុំផ្ទៃក្នុងគណៈកម្មការក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ៖
១-អំពីសកម្មភាពនៅមូលដ្ឋានដើម្បីត្រៀបរៀបចំការបោះឆ្នោតឃុំ សង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
២-សកម្មភាពគណៈកម្មការទទួលក្រុមមិត្តភាពកម្ពុជា-បារាំង កាលពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
៣-ផែនការសកម្មភាពគ្រោងចុះទៅមូលដ្ឋានក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់។
៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន